លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
ក្រោយប្រជុំពេញអង្គព្រឹទ្ធសភាចប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១:០០នាទីព្រឹក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានប្រជុំផ្ទៃក្នុងគណៈកម្មការក្រោមអធិបតីភាពលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈរួមមាន៖
១-បូកសរុបរបាយការណ៍សកម្មភាពការងារគណៈកម្មការប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣។
២-ពិនិត្យ និងកែសម្រួលផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣។
៣-បូកសរុបរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣។
៤-បញ្ហាផ្សេងៗ (ការចូលរួមមតិយោបល់របស់សមាជិក សមាជិកាអង្គប្រជុំ)៕
ប្រភព៖នាយកដ្ឋានព័ត៌មាន